Have a question?
Message sent Close
Special course

បង្កើតវិបសាយ WordPress សម្រាប់អ្នកមិនចេះកូដ

វគ្គរចនាគហេទំព័រសម្រាប់អ្នកមិនចេះកូដសោះ ឌីហ្សាញសម្រាប់សិស្សានុសិស្ស និស្សិត និងអ្នកធ្វើការឯករាជ្យផ្សេងៗ ដែលចង់ចាប់យកជំនាញថ្មី អំពីការរចនាវិបសាយសម្រាប់​គម្រោងការងារ ក្នុងក្រុមហ៊ុនរបស់អ្នក។ ដូចបានបញ្ជាក់វគ្គនេះមិនទាមទា ឲ្យអ្នកមានចំណេះដឹង អំពីភាសាកូដសម្រាប់ការអភិវឌ្ឍន៍វិបសាយ ដូចជា HTML, CSS, Javascript, ឬ PHP អ្វីនោះទេ តែបើសិនអ្នកមានមូលដ្ឋានគ្រឹះស្រាប់ វានឹងជួយពន្លឿនការយល់ ដឹងរបស់អ្នកកាន់តែឆាប់រហ័ស។
គណនីគ្រូ
ហែម ពីដែន
  • ពណ៌នាអំពីវគ្គសិក្សា
  • កម្មវិធីសិក្សា

ក្នុងសម័យសតវត្សទី២១នេះ ជំនាញឌីជីថលមួយចំនួន ក្លាយជាចំណេះដឹងមូលដ្ឋានគ្រឹះដែលអ្នកត្រូវមាន ទៅហើយ ដើម្បីជម្រុញឲ្យអ្នកជោគជ័យក្នុងវិស័យការងារ  ប្រៀបដូចជាការអានអក្សរ ឬរាប់លេខ បូកដកគុណចែកអ៊ីចឹង។ ហើយអ្នកត្រូវបន្ថែមគុណវុឌ្ឍន៍ដល់ខ្លួន​ឯងនូវជំនាញដែលមានតម្រូវការ និងសារសម្ខាន់ក្នុងសតវត្សន៍ទី២១បន្ថែមទៀត ដើម្បីបន្តរជាបុគ្គលមានភាពលេចធ្លោនៅកន្លែងរបស់អ្នកជានិច្ច។

ការផលិតមាតិកាមេរៀននេះ យើងផ្តោតលើ វិធីសាស្ត្របង្រៀនតាមបែប សិក្សាផ្នែកលើការបង្កើតគម្រោងអនុវត្តន៍ផ្ទាល់ (Project Based Learning) ដោយមេរៀននិមួយនឹងមានលំហាត់អនុវត្តអំពីមេរៀន ហើយនិងបញ្ចប់វគ្គនេះ ដោយឲ្យអ្នកផ្ញើរស្នាដៃទាក់ទងនឹងមេរៀននិមួយដែលយើងបានរៀន។​

ដើម្បីអាចសិក្សាវគ្គនេះបាន ទាមទាឲ្យអ្នកសិក្សា មាននូវកុំព្យូទ័រមួយគ្រឿង ភ្ជាប់ដោយអ៊ីនធើណេត និងមានចំណោះដឹងមូលដ្ឋានជាភាសារអង់គ្លេសកំរិតដំបូង។

អំពីវគ្គសិក្សានេះ
ដំណើរការនៃអ៊ីនធើណេត និងវិបសាយ
contact-page
បង្កើតវិបសាយ WordPress សម្រាប់អ្នកមិនចេះកូដ
ផ្ញើរបន្តរ
ពត៌មានលម្អិត
រយៈពេល 40hrs
ចំនួនមេរៀន 10
រយៈពេលវីដេអូ 30hrs
លំហាត់ 3
កំរឹត ដំបូង
ចុះឈ្មោះទទួលពត៌មានពីវគ្គនេះ
Please wait...