Curriculum
Course: បង្កើតវិបសាយ WordPress សម្រាប់អ្នកមិនចេះកូដ
Login

Curriculum

បង្កើតវិបសាយ WordPress សម្រាប់អ្នកមិនចេះកូដ

Text lesson

អត្ថប្រយោជន៍នៃការសិក្សាវគ្គនេះ

ការបង្កើតវគ្គនេះឡើងដោយក្តីស្រលាញ់វិស័យផលិតវិបសាយ WordPress និងការយកចិត្តទុកដាក់ចំពោះយុវជនកម្ពុជាជំនាន់ក្រោយ ឲ្យទទួលបាននូវជំនាញបច្ចេកទេសពត៌មានវិទ្យាតាមទាន់សម័យកាលទំនើប និងការវិវត្តន៍នៃពិភពលោក។ ដូចនេះទើបយើងខិតខំរៀបចំវគ្គជាភាសារខ្មែរ ដោយផ្សារភ្ជាប់ពាក្យគន្លឺះជាភាសារអង់គ្លេសដើម្បីជាច្រកទ្វារឲ្យសិស្សានុសិស្ស ក៏ដូចជាអ្នកសិក្សាទូទៅ ស្រាវជ្រាវបាននូវប្រភពទិន្នន័យពីក្នុងអ៊ីនធើណេត និងជាភាសារប្រើប្រាស់បែបអាជីពបានផងដែរ។ គ្រប់មេរៀនរបស់យើង បានដាក់បញ្ជូលជាសំណួររំលឹកបញ្ញា និងលំហាត់អនុវត្តន៍ដើម្បីឲ្យអ្នកសិក្សារបស់យើង ទទួលបានជំនាញប្រតិបត្តិ ភ្លាមៗនឹងចាប់បានខ្លឹមសារគោលនៃមេរៀននិមួយៗ។

ក្លឹបសិក្សា

ការបង្កើតជាវេទិកា និងក្លឹបសិក្សាដើម្បីឲ្យអ្នកសិក្សាចូលមកពិភាគសារ និងផ្តោះប្តូរចម្ងល់ និងចែករំលែកបទពិសោធន៍ទាក់ទងអំពីការបង្កើតវិបសាយ។ ហើយនឹងរៀបចំឲ្យមានការជួបជុំប្រចាំខែ ជាមួយគ្រូបណ្តុះបណ្តាលសម្រាប់អ្នកសិក្សាថ្មី ដែលត្រូវការការណែនាំផ្ទាល់ និងចែករំលែកអ្វីថ្មីៗ។ ប្រើសិនជាអ្នកបានចុះឈ្មោះវគ្គសិក្សានេះហើយ សូមចូលទៅកាន់តំណរនេះដើម្បីចូលក្លឹបសិក្សារបស់យើង៖

មជ្ឈមណ្ឌលបណ្ណាសាល និងប្លុកឯកសារមេរៀនឌីហ្សាញពិសេសសម្រាប់វគ្គនេះ

ដោយបានយល់ពីអត្ថប្រយោជន៍ នៃការសិក្សាពេញមួយជីវិត និងបើកទូលលាយទទួលយកនូវប្រភពចំណេះដឹងពីជុំវិញខ្លួន ពួកយើងបានរៀបចំជាបណ្ណាសាលឯកសារ និងប្រភពទិន្នន័យសំខាន់ៗ ឲ្យអ្នកសិក្សាទទួលបាននូវចំណោះដឹងថ្មីៗ និងយកជាប្រយោជន៍ឲ្យអស់ពីសក្តានុពលនៃកម្មវិធីរបស់យើង។ ដើម្បីចូលទៅកាន់បណ្ណាសាល សូមចុចលើតំណរលីងនេះ <<…>>។

កម្មវិធីសិក្សា

ម៉ូឌីលទី១៖ វគ្គនេះនឹងចាប់ផ្តើមដោយការពន្យល់ពីមូលដ្ឋានគ្រឹះនៃដំណើរការរបស់ប្រព័ន្ធអ៊ីនធើណេត និងវិបសាយ ដើម្បីឲ្យអ្នកប្រាស់ប្រាស់ជាទុនក្លាយអ្នកអាជីពខាងផលិតនិងរចនាវិបសាយ ភាសារកូដដែលអ្នកគួរចេះដើម្បីអាចអភិវឌ្ឍន៍វិបសាយមួយបាន។​

ម៉ូឌីលទី២៖ ការតម្លើងវិបសាយ នៅលើម៉ាស៊ីនកុំព្យូទ័រ (Offline WordPress Installation on Local Machine) សម្រាប់សិស្សានុសិស្សអនុវត្តន៍ដោយមិនចង់ចំណាយថវិការ និងការតម្លើង វិបសាយ WordPress នៅលើទំហំផ្ទុកលើអ៊ីនធើណេត (WordPress Installation on Hosting) សម្រាប់អ្នកសិក្សាជាអ្នកធ្វើការ ឬអ្នកកាន់គម្រោង (Project)របស់ស្ថាប័នណាមួយដែលមានកញ្ចប់ថវិការ សម្រាប់ទិញឈ្មោះវិបសាយ និងទំហំផ្ទុក។

ម៉ូឌីលទី៣៖ នឹងផ្តោតលើការរចនា ការជ្រើសរើសទម្រង់រូបរាងវិបសាយ(Theme)តាមតម្រូវការ នៃគម្រោងការងាររបស់អ្នក និងស្វែងយល់ពីមូលដ្ឋានគ្រឹអំពីមុខងារនៃផ្នែកនិមួយដែលអភិបាលវិបសាយមាន(Functions in WordPress Admin) ការកំណត់អំពីសិទ្ធអ្នកប្រើប្រាស់វិបសាយដើម្បីកំរឹត (User Permission) ការកំណត់ជ្រើសរើសមុខងារបន្ថែម ដើម្បីឲ្យវិបសាយបម្រើរការបានពេញលេញ (Plugin Installatin and Configuration)។

ម៉ូឌីលទី៤៖ គឺការបង្កើតគម្រូវិបសាយអនុវត្តន៍ចំនួនបី ដើម្បីទទួលបានលិខិតវិញ្ញាបនបត្របញ្ចប់ការសិក្សារបស់អ្នក និងធានាថាអ្នកកាន់វិញ្ញាបនបត្ររបស់សហគមន៍ខេមផើសខេអេច សុទ្ធតែមានសមត្ថភាពអាចអនុវត្តន៍ការងារបានពិតប្រាកដ នឹងរក្សាតម្លៃដល់អ្នកសិក្សាវគ្គនេះទាំងអស់គ្នា។